ព័ត៌មានជាតិ

Update៖ ករណីអគ្គិភ័យឆេះហាងលក់ម៉ូតូ ហុងដា លី ប៉េង ឆេះខូចរថយន្ត០២គ្រឿង និងម៉ូតូ៥៧គ្រឿង

កំពតៈ យោងតាមផេក នាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦និង ២០ នាទីព្រឹក មានករណីអគ្គិភ័យឆេះហាងលក់ម៉ូតូ ហុងដា លី ប៉េង ដែលស្ថិតនៅឃុំកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ម្ចាស់ឈ្មោះ លី ប៉េង ភេទប្រុស អាយុ ៦០ ឆ្នាំ ។

ករណីខាងលើនេះ បណ្តាលឲ្យខូចខាតរួមមាន៖ ផ្ទះជាន់ក្រោមខូចខាត ៣០% ។ រថយន្តចំនួន០២គ្រឿង ខូចខាតទាំងស្រុង ឡិចស៊ីស ៥៧០ ចំនួន ០១គ្រឿង រថយន្ត ហុងដា CRV 2020 ចំនួន ០១គ្រឿង ម៉ូតូខូចខាតធ្ងន់និងមធ្យម ៥៧ គ្រឿង និងមិនបណ្តាលអោយ ប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។

មូលហេតុ៖ កំពុងបន្តការស្រាវជ្រាវ ។

ហេតុការណ៍នេះកម្លាំងសមត្ថកិច្ច ចេញរថយន្តស្នងការដ្ឋាន នគរបាលខេត្តចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ រថយន្តស្មើនឹង ៤០ ម៉ែត្រគូប ។ រលត់ទាំងស្រុងនៅវេលាម៉ោង ០៨និង២០ នាទីព្រឹកថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់