កោះកុងៈ កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញាម្នាក់ តាមដីការបង្គាប់របស់សាលាដំបូងខេត្ត ពីបទហិង្សាដោយចេតនា។
ដោយអធិការក្រុងខេមរភូមិន្ទ អនុវត្តដីការចាប់ខ្លួនលេខ ៨៣ តព របស់សាលាដំបូងខេត្ត បង្គាប់ចាប់ខ្លួនមុខសញ្ញាឈ្មោះ ធឿន បញ្ញា ហៅ រិន ភេទប្រុស អាយុ ១៩ ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅ នៅចំណុចភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨ ។
បច្ចុប្បន្នជនសង្ស័យ កំពុងធ្វើការបញ្ជូនមកសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់