ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគិ្គសនី ឆេះផ្ទះសំណង់មិនរៀបរយចំនួន៨០ខ្នង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង នៅចំណុចសំណង់មិនរៀបរយ សិ្ថតនៅផ្លូវរទះភើ្លង ភូមិ៣ ក្រុម៣៤,៣៥,៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ សាន ដេន ភេទស្រី អាយុ ៥៨ ឆ្នាំ ។ មុខរបរនៅផ្ទះ ។ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ។ ប្រភេទសំណង់: មិនរៀបរយ ។ ខូចខាតសម្ភារ:ឆេះផ្ទះ សំណង់មិនរៀបរយ សរុបចំនួន៨០ខ្នង ។ ករណីខាងលើនេះ មិនបណ្តាលឲ្យមនុស្សស្លាប់ឬក៏រងរបួសនោះទេ ។

សមត្ថកិច្ចប្រើប្រាស់ រថយន្តការិយាល័យ អគ្គិភ័យចំនួន ២៥ គ្រឿង ប្រើប្រាស់ទឹកអស់ ៧៥ រថយន្ត ស្មើនឹង ៣០០ ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍: -រថយន្តក្រសួងមហាផៃ្ទចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ រថយន្ត សើ្មរនឹង ៣៦ម៉ែត្រគូប ។- រថយន្តអង្គភាព ង៧០ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ រថយន្ត សើ្មរនឹង ២០ម៉ែត្រគូប ។ – រថយន្ត OCIC ទីក្រុងជ្រោយចង្វាចំនួន ០៨ គ្រឿង ប្រើប្រាស់ទឹកអស់ ២៤ រថយន្ត សើ្មនឹង ៩៦ម៉ែត្រគូប ។- រថយន្តទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៩ រថយន្ត សើ្មនឹង ៣៦ម៉ែត្រគូប ។- រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ រថយន្ត សើ្មនឹង ២៤ម៉ែត្រគូប ។- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។-ពន្លត់ចប់ នៅវេលាម៉ោង ០៨និង០០នាទី ព្រឹក ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់