ភ្នំពេញៈ នៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចសរាចរណ៍ មួយបានកើតឡើង ជនបទេសម្នាក់ទំនងជាស្រវឹង បើករថយន្តស៊េរីទំនើបម៉ាក INNOVA មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកកម្មករកំពុងដើរប្រមូលសំរាមម្នាក់ ផ្ទប់ពីក្រោយរថយន្តដឹកសំរាម បណ្តាលឲ្យកៀបជាប់ខ្ទេចជើងទាំងពីរ ត្រូវបានពលរដ្ឋជួយគាស់ចេញ ហៅរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកសំរាមមួយគ្រឿង ក្បាលពណ៌ត្រួយចេក មិនមានស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចមកកើត ប្រមូលសំរាមតាមដងផ្លូវ ពេលកម្មករម្នាក់កំពុងតែប្រមូលសំរាម មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក INNOVA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BC-1190 បើកបរដោយបុរសម្នាក់ជាជនបរទេស ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ស្របទិសគ្នាក្នុងល្បឿនលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលទៅបុករថយន្តដឹកសំរាមចំពីក្រោយពេញទំហឹង បណ្តាលឲ្យត្រូវកម្មករម្នាក់ កំពុងតែដើរប្រមូលសំរាម ផ្ទប់ពីក្រោយរថយន្តកៀបជាប់ជើងទាំងពីរ ។ ភ្លាមៗនោះ បានពលរដ្ឋនាំគ្នា ជួយកាត់ដែកយកជនរងគ្រោះចេញ តែដោយស្ថានភាពជើងរបស់ជនរងគ្រោះ ត្រូវបានបាក់ខ្ទេចទាំងសងខាង បន្ទាប់មកពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ ចំណែកជនបទេស បើករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
បន្ទាប់មកសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់