ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តម៉ាក BMW ១គ្រឿងបើកបរដោយស្រ្តីជនជាតិម្នាក់បានរងការខូចខាតយ៉ាងដំណំ ក្រោយពេលបើកវ៉ាជែងរថយន្តស្ទូចពីខាងស្ដាំ ប៉ុន្តែវ៉ាអត់ផុតវាក់អឺក៏គេចងាកចូលមកខាងឆ្វេងវិញ ក៏ត្រូវរថយន្តស្ទូចកៀរបណ្ដាលឲ្យរងការខូចខាតទ្វារខាងឆ្វេងទាំង២តែម្ដង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តម៉ាកBMW១គ្រឿងនោះពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2BG-8128 បើកបរដោយស្រ្តីជនជាតិម្នាក់ ចំណែករថយន្តស្ទូចម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-6337 បើកបរដោយបុរសម្នាក់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង ២គ្រឿងបានបានធ្វើដំណើរក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ រថយន្តម៉ាក BMW បានបើកវ៉ាជែខាងស្ដាំរថយន្តស្ទូច។ប៉ុន្តែវ៉ាអត់ទាន់ផុតផង បានវាក់អឺជាមួយម៉ូតូរ៉ឺម៉កខាងមុខ ក៏គេចមកខាងឆ្វេងវិញហើយក៏ត្រូវរថយន្តស្ទូចកៀរបណ្ដាលឲ្យរងការខូចខាតទ្វារខាងឆ្វេងទាំង២ផ្ទាំងយ៉ាងដំណំ។
ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះទៅកាន់ទីនោះហើយឲ្យភាគីទាំង២ សម្របសម្រួលគ្នាបញ្ចប់រឿង៕







មតិយោបល់