ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យសម្ភារៈជាច្រើនរងការខូចខាត

សៀមរាប: ថ្ងៃព្រហស្បតិ៍ ៥ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥និង៤៥ នាទី ករណីឆេះផ្ទះម្ចាស់ផ្ទះឈ្មោះ តន់ ធី ភេទ ស្រី អាយុ ៦៧ ឆ្នាំ សមាជិកគ្រួសារ ០៧នាក់ ស្រី ០៣នាក់ ជាកសិករ ស្ថិតនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

បណ្តាលឲ្យរងការខូចខាត (១០០%) ។ ការឆេះខូចខាត: ផ្ទះ០១ខ្នងទំហំ ៦×៧ មែត្រ ជើងសសរកម្ពស់ ៣,៥ម. ប្រក់ក្បឿង ជញ្ជាំងក្ដារ ក្រាលក្ដារ ក.ឥដ្ឋ និងមានក.ឥដ្ឋតាកចំហៀងក្រោមទទឹង ០៣មែត្រ ប្រក់ស័ង្កសី ផ្ទះធ្វើអស់ទឹកប្រាក់ចំនួន ១៥,០០០ ដុល្លារ ។

អស់ទ្រព្យសម្បត្តិរួមមាន៖
– ខ្សែមាស ០១ខ្សែ ទម្ងន់ ៥ជី
– ខ្សែដៃមាស ០១ខែ្ស ទម្ងន់ ៥ជី
– ចិញ្ចៀនមាស ០១វង់ ទម្ងន់ ២ជី
– ប្រាក់ខ្មែរចំនួន ៤០.០០០០ រៀល
– ទូឈើចំនួន ០២ (ធំ១,តូច១)
– ស្រូវចំនួន ១៣ ការ៉ុង និងសម្ភារ:ខោអាវមួយចំនួន ។

រថយន្តអគ្គិភ័យអធិការដ្ឋាននគរបាល ស្រុកពួក ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត និងប្រជាពលរដ្ឋនៅជិតខាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រើប្រាស់ដងទឹកធុង,បាញ់ទុយោម៉ូទ័ ។

មូលហេតុ: បណ្តាលមកពីទុស្សេខ្សែភ្លើង ៕

មតិយោបល់