ថ្ងៃចន្ទដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅបានប្រែប្រួលក្នុងការជួញដូរនៅតំបន់អាស៊ី ស្របពេលដែលការព្យាករពីស្តុកប្រេងរបស់អាមេរិកបានបង្ហាញពីតម្រូវការ ប្រេងស្ដួចស្ដើងនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោកមួយនេះ។
កិច្ចសន្យាជួញដូរប្រេងប្រភេទ West Texas Intermediate (WTI) ដែលជាកិច្ចសន្យាសំខាន់របស់ក្រុង ញ៉ូវយ៉ក សម្រាប់ចែកចាយនៅខែធ្នូ បានធ្លាក់ចុះ ១៣សេន មកនៅត្រឹមតម្លៃ ៩៧,៧២ ដុល្លារអាមេរិកក្នុងមួយធុង នៅម៉ោងជួញដូរកាលពីព្រឹកថ្ងៃចន្ទ ខណៈតម្លៃប្រេងឆៅប្រភេទ Brent North Sea សម្រាប់ចែកចាយនៅខែធ្នូ បានឡើងថ្លៃ ២៥សេន ដល់តម្លៃ ១០៧,១៨ ដុល្លារអាមេរិកក្នុងមួយធុង។
របាយការណ៍ ប្រចាំសប្តាហ៍របស់ក្រសួងថាមពលអាមេរិកដែលបានចេញផ្សាយកាលពី ថ្ងៃពុធ បានបង្ហាញថា ស្តុកប្រេងនៅអាមេរិកបានកើនឡើង ៥,២ លានធុងនៅសប្តាហ៍ដែលបានបញ្ចប់កាលពីថ្ងៃ ទី១៨ ខែ តុលា នេះ៕
មតិយោបល់