ព័ត៌មានជាតិ

បុរសវ័យ៣៣ឆ្នាំម្នាក់ ជិះម៉ូតូបុកគោមួយក្បាល ដើរឆ្លងកាត់ផ្លូវថ្នល់ បណ្តាលឲ្យដួលរងរបួសធ្ងន់

កោះកុងៈ នៅវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់ជិះម៉ូតូបុកគោមួយក្បាលកំពុងដើរឆ្លងកាត់ផ្លូវថ្នល់ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ និងគោបានងាប់នៅនឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៤៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ 24-25 ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ125 ពណ៌ខ្មៅ ផ្លាកលេខបន្ទាយមានជ័យ 1P:2284 បើកបរដោយឈ្មោះ សាន់ នី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិនាពីសី ឃុំជីខក្រោម ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ បានបុកគោមួយក្បាលកំពុងដើរឆ្លងកាត់ផ្លូវថ្នល់ បណ្តាលឲ្យអ្នកបើករបម៉ូតូរងរបួសធ្ងន់ គោបានងាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះត្រូវបានជួយសង្រ្គោះ យកទៅមន្ទីរពេទ្យបង្អែកស្រុក ដើម្បីព្យាបាល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាន ធ្វើតាមនីតិវិធី ៕

មតិយោបល់