ភ្នំពេញៈ ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន មានចំណុចទីតាំងមួយចំនួន បង្កនូវភាពអសន្តិសុខ រំខាននូសេចក្តីសុខ របស់ពលរដ្ឋ ទើបរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នគរបាល ខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីកម្លាំង នគរបាលទណ្ឌ កម្រឹតស្រាល ស្នងការរាជធានីភ្នំពេញ ព្រមទាំងចូលរួមពីអាជ្ញាធរមូលដ្ឋានផង បានចុះប្រតិបត្តិការ រដ្ឋបាល ដើម្បីពង្រឹង លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ នៅចំណុចផ្ទះឡ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ទីតាំងដែលបងប្អូនភាគច្រើនស្គាល់ ហៅថាផ្ទះឡ ជាទីតាំងផ្ទះ បន្ទប់ជួល ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទីតាំងខាងលើបានអគារ ចំនួន២០ ល្វែង ស្មើនឹង៩៦០ បន្ទប់ ពលរដ្ឋ ភាគច្រើនជាកម្មកររោងចក្រ ជួលស្នាក់នៅ ហើយទីតាំងខាងលើ ក៏ជាចំណុចស្មុគស្មាញ ជនបងតូច បងធំ និងជនទុច្ចរឹក មួយចំនួន ចូលសង្ងំ លួចស្នាក់នៅ ។
បើតាម មន្រ្តីនគរបាល បានឲ្យដឹងថាក្នងកិច្ចប្រតិបត្តិការ ចុះរដ្ឋបាល នាពេលនេះ ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ត្រី ប្រាក់ សុជាតិ អធិការរងខណ្ឌពោធិ៍សែនជ័យ ទទួលផ្នែកសន្តិសុខ ក្រោមបញ្ជារបស់លោក យឹម សារ៉ាន់ អធិការខណ្ឌ ទើបកម្លាំងចុះ ធ្វើរដ្ឋបាល នៅចំណុចផ្ទះជួល ខាងលើ ភាគច្រើន ជាកម្មកររោងចក្រ ជួលស្នាក់នៅ ហើយដើម្បីរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ដល់ការរស់នៅ របស់បងប្អូន ក៏ដូចជា សុវត្តិភាព ក្នុងមូលដ្ឋាន ហើយពង្រឹង ភូមិឃុំមានសុវត្តិភាព គ្មានអំពើ បទល្មើសណាមួយ កើតឡើង និងទប់ស្កាត់ រាល់បញ្ហាផ្សេងៗ ប្រឈបទៅនឹងច្បាប់រដ្ឋ ច្បាប់សង្គម៕
https://www.youtube.com/watch?v=VuoHCI5FOyI&feature=youtu.be
មតិយោបល់