ស្វាយរៀងៈ ដើម្បីជ្រាបច្បាស់ សូមអាននូវសេចក្តីជូនដំណឹងនេះ៖


ព័ត៌មានក្នុងដៃអ្នក
ស្វាយរៀងៈ ដើម្បីជ្រាបច្បាស់ សូមអាននូវសេចក្តីជូនដំណឹងនេះ៖
ភ្នំពេញៈ ជនង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេនិងបក្ខពួកប្រើល្បិចចូលទិញកាហ្វេ រួចធ្វើសកម្មភាពលួចម៉ូតូZoomer-X មួយគ្រឿង បានសម្រេច កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ជនសង្ស័យឈ្មោះ សយ សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ…
ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិ បើករថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ មួយគ្រឿងរៀងស្រវឹងស្រា បើករថយន្តចូលហាងម៉ាស្សា ឈប់ចតជិតរថយន្តឡិចស៊ីស RX-400h បើកទ្វាររថយន្តមកក៏ប៉ះទ្វារថយន្តម្ចាស់ហាងនោះ បណ្តាលឲ្យកំពិតទ្វារហើយក៏ផ្ទុះការជជែកគ្នាផ្អើលសមត្ថកិច្ច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចម្តុំរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មុខហាងម៉ាស្សា…
ទីក្រុង Helsinki(13/11/13) ៖យន្តហោះប្រតិកម្មពីរដែលប្រើប្រាស់សម្រាប់ការហ្វឹកហាត់បានជួបគ្រោះថ្នាក់ដោយហោះបុកគ្នាកាលពីថ្ងៃពុធម្សិលមិញនៅភាគខាងលិចនៃប្រទេសហ្វាងឡង់ហើយបានបណ្តាលឲ្យអ្នកបើកបរម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ អ្នកបើកបរម្នាក់ក្នុងចំណោមពីរនាក់ផ្សេងគ្នាត្រូវបានគេរកឃើញជាមួយនឹងកំទេចបែកបាក់នៃយន្តហោះហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។លោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ហ្វាងឡង់ Carl Haglund ក៏បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុផងដែរ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាការកើតហេតុគឺស្ថិតនៅក្នុងពេលដែលយន្តហោះទាំងពីរកំពុងហ្វឹកហាត់ហើយអ្នកបើកបរទាំងពីរនាក់បានព្យាយាមផ្តាច់ខ្លួនឯងចេញពីយន្តហោះមុនពេលដែលដឹងថានឹងបុកគ្នា។ យន្តហោះទាំងពីរត្រូវបាននាំចូលពីប្រទេសស្វីសដោយក្រុមហ៊ុន Patria របស់ប្រទេសហ្វាងឡង់ហើយយន្តហោះនេះត្រូវបានគេសង្ឃឹមថាបានប្រើប្រាស់យ៉ាងហោចណាស់ក៏ 6000 ម៉ោងដែរនៅពេលដែលការហោះហើរជាក់ស្តែងបានត្រឹមតែ 1000 ម៉ោងប៉ុណ្ណោះមុនពេលគ្រោះថ្នាក់។នៅមិនទាន់មានរបាយការណ៍ណាបញ្ជាក់ពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នោះទេនោពេលដែលអ្នកជំនាញកំពុងតែធ្វើការនៅឡើយ៕ មតិយោបល់
មតិយោបល់