ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Trump មានវិប្បដិសារីចំពោះការលើកឡើង បណ្តាលឲ្យមានការឈឺចាប់ផ្ទាល់ខ្លួន

អាមេរិកៈ បេក្ខភាពប្រធានាធិបតី លោក Donald Trump បានធ្វើការសុំទោស កាលពីថ្ងៃព្រហស្បតិ៍ ចំពោះការលើកឡើងរបស់លោកពីមុនដែលធ្វើឲ្យមានការឈឺចាប់ផ្ទាល់ខ្លួន ខណៈដែលលោកបានស្វែងរកការផ្ដោតអារម្មណ៍ជាថ្មី ដែលប្រឈមមុខនឹងការធ្លាក់ចំនួនសំឡេងឆ្នោតស្ទង់មតិ នៅក្នុងសុន្ទរកថាដំបូង ចាប់តាំងពីបានអង្រួនក្រុមយុទ្ធនាការនៅសប្តាហ៍នេះ។នេះបើយោងតាមសារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦។

លោក Trump បានប្រាប់ហ្វូងមនុស្សនៅទីក្រុង Charlotte រដ្ឋ North Carolina យ៉ាងដូច្នេះថា «ពេលខ្លះនៅក្នុងកំដៅនៃការជជែកពិភាក្សាគ្នា និងការនិយាយលើបញ្ហាមួយច្រើនកុះករនោះ អ្នកមិនអាចជ្រើសពាក្យត្រឹមត្រូវ ឬ អ្នកអាចនិយាយអ្វីខុស ។ ខ្ញុំបានធ្វើរឿងនោះ ហើយខ្ញុំសោកស្តាយណាស់, ជាពិសេសវាអាចបណ្តាលឱ្យមានការឈឺចាប់ផ្ទាល់ខ្លួន»៕

694940094001_5089497557001_1ce6cd7d-0107-4cd5-bb1f-49731baa2c1d

 

មតិយោបល់