ភ្នំពេញៈ នៅវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-7876 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវលេខ២១៧ មានល្បឿនលឿន រេចង្កូតឡើងសួចច្បារពុះចែកទ្រូងផ្លូវបុកដើមផ្កាមួយគុម្ព ជ្រុលទៅមុខបុកកន្លែង អ្នកលក់គុយទាវត្រង់ចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទីតាំងនៅទល់មុខផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-7876 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដោយបើកក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ។ ខណៈបើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តបានរេចង្កូតឡើងលើខឿន សួនច្បារពុះចែកទ្រូងផ្លូវ បុកដើមផ្កាមួយគុម្ពបាក់រាបដល់ដី ហើយរថយន្តបង្កខាងលើមិនទាន់អស់ល្បឿន បានជ្រុលទៅមុខ បុកចូលទីតាំងលក់គុយទាវមួយកន្លែងទៀត នៅត្រង់ចំណុចចិញ្ចើមផ្លូវ ធ្វើឲ្យរថយន្តនេះជាប់គាំងទៅមុខលែងរួចហើយរងការ ខូចខាតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរ បាល នៅក្នុងមូលដ្ឋាន ព្រមទាំងក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះមកផ្តិតយករូបភាពទាន់ហេតុការណ៍ទាំងនេះ ដើម្បីផ្សព្វផ្សាយដំណឹង ឲ្យបានទូលំទូលាយជូនដល់មហាជន ឲ្យបានជ្រាបនូវព័ត៌មានដែលទើបនឹងកើតឡើងថ្មីៗនេះ ។
ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានធ្វើឲ្យខូចខាតនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បន្តិចបន្តួចតែប៉ុណ្ណោះ ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យម្ចាស់ភាគីរថយន្តបង្កហេតុនេះ ចូលខ្លួនដោះស្រាយនៅពេលក្រោយ បន្តទៀតជាសមត្ថកិច្ចតាមនីតិវិធីផ្លូវច្បាប់ ។
ដោយឡែកចំពោះការខូចខាតគ្រឿងសម្ភារៈអ្នកលក់គុយទាវនោះវិញ ម្ចាស់រថយន្តបង្កហេតុខាងលើ បានចេញសំណងថ្លៃ ខូចខាតទៅតាមការទាមទារពីម្ចាស់អ្នកលក់គុយទាវ ដែលមានចំនួនពីរពាន់ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។
សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺមិនមាននរណាម្នាក់ រងគ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើនោះទេ ហើយករណីនេះ ក្រុមការងានៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំក៏មិនទាន់ដឹងច្បាស់ពីមូលហេតុនៃគ្រោះថ្នាក់ខាង លើនេះដែរ ដោយពុំទាន់ទទួលបានប្រភពព័ត៌មានច្បាស់លាស់ពីមន្រ្តីនគរបាល ឬក៏ពីភាគីម្ចាស់រថយន្តបង្កហេតុនោះដែរ ។
-សារព័ត៌មាន Post News យើងខ្ញុំគឺជាអង្គភាពនៃសារព័ត៌មានមួយនៅក្នុងសង្គម ដែលធ្វើឲ្យលោកអ្នកមានការជឿជាក់ និងទុកចិត្តជាទីបំផុត ៕៚
មតិយោបល់