ព័ត៌មានជាតិ

មានដឹងអត់! ភេជសជ្ជៈគ្រឿងកំប៉ុង​ ញ៉ាំច្រើនប់ះពាល់ដល់សុខភាព

មានមនុស្សជាច្រើននិយមទទួលទានភេសជ្ជៈគ្រឿងកំប៉ុងជារៀងរាល់ថ្ងៃ ដោយសាររសជាតិឆ្ងាញ់របស់វា បានធ្វើឲ្យមនុស្សគ្រប់គ្នាញៀន ហើយមិនអាចកាត់ផ្ដាច់បាន ជាពិសេសកុមារផ្ទាល់តែម្ដង ដោយសង្កេតឃើញថា តែងតែមានទទួលទានរាល់កម្មវិធីជួបជុំនានា ដែលមិនអាចខ្វះគ្រឿងភេសជ្ជៈគ្រប់ប្រភេទឡើយ ។

 

អ្នកជំនាញបានចង្អុលបង្ហាញថា​ នៅក្នុងទឹកផ្លែឈើមួយកំប៉ុង មានសារធាតុផ្សំជាច្រើនយ៉ាងដូចជា ជាតិស្ករ ទឹកស៊ីរ៉ូ ក្លិនរសជាតិផ្លែឈើ សារធាតុគីមីរក្សាចំណីអាហារ និងជាពិសេសទៅទៀតមានផ្ទុកនូវសារធាតុ កាបូនឌីអុកស៊ីត ។ អនុភាពនៃ កាបូនឌីអុកស៊ីត គឺអាចរក្សាបានអាយុកាលយូរនៅក្នុងដប ហើយជាពិសេសវាជួយបង្កើនភាពឆ្ងាញ់របស់ភេសជ្ជៈដែលបានធ្វើឲ្យមនុស្សជាច្រើននិយមពិសារ តែប្រសិនបើយើងទទួលទានភេសជ្ជៈដែលមាន កាបូនឌីអុកស៊ីត ច្រើនចូលទៅក្នុងពោះជារៀងរាល់ថ្ងៃ ឬបរិមាណច្រើន នេះនឹងមានផលប៉ះពាល់រអាក្រក់ចំពោះក្រពះ ដោយសារតែ ការបំបែកប្រតិកម្ម កាបូនឌីអុកស៊ីត ចេញពីទឹក ហើយបំភាយចេញជាឧស្ម័ននោះ ក្រពះរបស់យើងនឹងរងនូវការបំផ្លាញដោយសារឧស្ម័នដែលមិនអាចភាយចេញនេះ ហើយថែមទាំងបំផ្លាញដល់ប្រព័ន្ធរំលាយអាហារផងដែរ ។

ហេតុដូច្នោះហើយ វាបណ្ដាលឲ្យអ្នកកើតមានអាការៈហើមពោះ ច្អល់ពោះ ជាពិសេសគឺរលាកក្រពះ ។ ម្យ៉ាងវិញទៀត នៅក្នុងភេសជ្ជៈទឹកផ្លែឈើ ឬភេសជ្ជៈផ្សេងៗទៀត ដែលមានចំណុះ ៦០០ មីលីលីត្រ គឺមានបរិមាណជាតិស្ករមិនក្រោម ៣៦ក្រាម ឡើយ។ ចុះប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ កម្រិតនៃជាតិស្ករអាចឡើងដល់ប៉ុន្មាន គីឡូក្រាម ក្នុងរាងកាយរបស់យើងនោះ? អ៊ីចឹងហើយ អ្នកជំនាញបានបន្ដទៀតថា ហានិភ័យសម្រាប់អ្នកដែលនិយមទទួលទានគ្រឿងភេសជ្ជៈកំប៉ុងជារៀងរាល់ថ្ងៃ អាចប្រឈមមុខជាមួយជំងឺជាច្រើនដូចជា ជំងឺពុកធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺលើសឈាម រោគបេះដូង ជំងឺរលាកសន្លាក់ ជំងឺពុកឆ្អឹង ជាដើម ។ គួរបញ្ជាក់ផងដែរថា នេះជាកត្តាដ៏គួរឲ្យប្រុងប្រយ័ត្ន ហើយគួរជៀសវាង ៕

 

មតិយោបល់