ព័ត៌មានជាតិ

ម្ចាស់​រថយន្ត​បែន​ដឹក​ដី​បង្ក​ការ​ជ្រួលច្របល់​ មិន​គោរព​ច្បាប់​ចរាចរណ៍​ព្យាយាម​បើក​រត់គេច​បាន​ចូលខ្លួន​មក​ទទួលកំហុស​ យល់ព្រម​ផាកពិន័យ​តាម​ច្បាប់​កំណត់​

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះ​ នួន​ ផា​នុ​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ ត្រពាំង​ក្រឡឹង​ ឃុំ​ ភ្នំ​តូច​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ជា​អ្នកបើកបរ​ និង​ជា​ម្ចាស់​រថយន្ដ​បែន​ដឹក​ដី​ ម៉ាក​ HINO​ ពណ៌​ស​ បែន​ខ្មៅ​ កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២១​ ខ្លួន​បាន​បើក​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១-១២​ ស្ថិត​នៅ​ឃុំ​សែន​ដី​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

បុរស​ខាងលើ​បាន​ព្យាយាម​បើករថយន្ដ​គេច​រហូត​ដល់​ម្ដុំ​ផ្សា​អង្គ​មេត្រី​ រួច​បត់​ស្ដាំ​ទៅ​ផ្លូវ​១៣០​ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣​ បំណង​គេច​ពី​ការ​ត្រួតពិនិត្យ​ច្បាប់​ ដោយ​ថា​រថយន្ដ​របស់​ខ្លួន​មិន​មាន​ឯកសារ​ និង​ខ្លួន​មិន​មាន​ប័ណ្ណបើកបរ​ ពិសេស​រថយន្ដ​គ្មាន​ អាវរ​ងារ​…​។​

​នៅ​ថៃ្ង​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២១​នេះ​ បុរស​ខាងលើ​ រួម​ជាមួយ​ឪពុក​បាន​ចូលខ្លួន​មក​សុំ​ការ​អនុវត្ដ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ ក្នុង​ការ​ទទួល​ការ​ផាកពិន័យ​គ្រប់យ៉ាង​តាម​ច្បាប់​កំណត់​ និង​សំណូមពរ​ដល់​បងប្អូន​អ្នកបើកបរ​ទាំងអស់​ មេត្ដា​ចូលរួម​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា​ និង​កុំ​ព្យាយាម​គេចវេស​ពី​ច្បាប់​ នាំ​អោយ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម​ ពិសេស​បង្ក​ភាព​ចលាចល​ជ្រួលច្របល់​ដល់​មហាជន​ និង​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ យល់​ច្រឡំ​ថា​សមត្ថកិច្ច​អនុវត្ដ​ខុស​ ឬ​គាបសង្កត់​ពលរដ្ឋ​ ការ​ពិតជា​កំហុស​របស់​អ្នកបើកបរ​ឈ្មោះ​ នួន​ ផា​នុ​ ៕

មតិយោបល់