ភ្នំពេញ៖ សារមន្ទីរ The Cleveland Museum of Art របស់សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ ២០១៥ នេះ បានប្រគល់ បដិមាហនុមាន សតវត្សទី១០ មកឲ្យកម្ពុជា ជាផ្លូវការ។
សារមន្ទីរមួយនេះ បានទិញបដិមាហនុមានអស់រយៈពេល ៣៣ឆ្នាំ ប៉ុន្តែនៅពេលនេះ បានសម្រេចប្រគល់មកឲ្យកម្ពុជា ដែលជាម្ចាស់បដិមាហនុ ដោយបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី មានការចូលរួមពីតំណាងភាគីពាក់ព័ន្ធរវាងឧបនាយករដ្ឋមន្រ្តី សុខ អាន និងមន្រ្តីសហរដ្ឋអាម៉េរិក រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕
ព័ត៌មានជាតិ
មតិយោបល់