កណ្ដាលៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា កន្លងទៅនេះ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទៅលើអនុលោមភាពទៅលើគុណភាព និងសម្បកវេចខ្ចប់ទំនិញ យ៉ាងសកម្មនៅលើទីផ្សារនៅទូទាំងប្រទេស ។
ការចុះត្រួតពិនិត្យនេះ គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព និងទំនិញដែលមាន សម្បកវេចខ្ចប់មិនត្រឹមត្រូវ ។ ជាក់ស្ដែង កន្លងទៅនេះ មន្ត្រីក.ប.ប. ប្រចាំខេត្តកណ្ដាល បានរកឃើញ និងដកហូតទំនិញ ខូចគុណភាព ផលិតបានសរុបចំនួន ៣តោន ពីទីផ្សារ និងសិប្បកម្មនានាក្នុងខេត្តកណ្ដាល ។
ទំនិញដែលត្រូវដកហូតបានទាំងនោះ ត្រូវបានមន្ត្រីក.ប.ប. ធ្វើការកម្ទេចចោលនៅទីលានបាល់ទាត់ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការឯកភាព ពីព្រះរាជអាជ្ញាអមសាលាដំបូងខេ ត្តកណ្ដាល ព្រមទាំងមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ ៕
មតិយោបល់