(ខេត្តកណ្ដាល)៖ កន្លងទៅនេះ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទៅលេីអនុលោមភាពទៅលេីគុណភាព និងសំបកវេចខ្ចប់ទំនិញយ៉ាងសកម្មនៅលេីទីផ្សារនៅទូទាំងប្រទេស។ ការចុះត្រួតពិនិត្យនេះ គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព និងទំនិញដែលមានសំបកវេចខ្ចប់មិនត្រឹមត្រូវ។
ជាក់ស្ដែងកន្លងទៅនេះ មន្ត្រីក.ប.ប. ប្រចាំខេត្តកណ្ដាលបានរកឃេីញ និងដកហូតទំនិញខូចគុណភាពផលិតបានសរុបចំនួន ៣តោន ពីទីផ្សារ និងសិប្បកម្មនានាក្នុងខេត្តកណ្ដាល។ ទំនិញដែលត្រូវដកហូតបានទាំងនោះត្រូវបានមន្ត្រីក.ប.ប. ធ្វេីការកម្ទេចចោលនៅទីលានបាល់ទាត់ក្រុងតាខ្មៅនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ៕
ប្រភព៖ អគ្គ.ក.ប.ប
មតិយោបល់