ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យម្ចាស់របួសម្នាក់ និងសម្ភារៈខូចខាតទាំងស្រុង

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្តាឲ្យម្ចាស់រងរបួសម្នាក់ សិ្ថតនៅផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ យិន គន្ធា ភេទប្រុស អាយុ ២០ ឆាំ្ន ។ មុខរបរ កម្មកររោងចក្រ ។ មូលហេតុ៖ បណ្តាលមកពី ឆ្លងចរន្តអគិ្គសនី ។ ប្រភេទសំណង់៖ ថ្មបន្ទប់ទំហំ ៤ម៉ែត្រ × ៤ម៉ែត្រ ។ ខូចខាតសម្ភារៈ៖ ឆេះខូចខាតសម្ភារៈ ប្រើប្រាស់អស់ ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកជិតខាងឡើយ ។ ករណីខាងលើនេះ បណ្តាលឲ្យមនុស្សម្នាក់ រងរបួសមានឈ្មោះ យីន គន្ធា ។

ប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ រថយន្ត ស្មើនឹង០៤ម៉ែត្រគូប ។
ពន្លត់ចប់៖ នៅវេលាម៉ោង១១និង០៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់