ព័ត៌មានជាតិ

Updated៖ ដោយសារដើមត្នោត និងបង្គោលភ្លើង ផ្ដាច់ជីវិតក្មេងប្រុសម្នាក់ ឪពុកទ្រហោយំស្ដាយស្រណោះ ធ្លាប់បីបាច់តាំងពីតូចមកលាទៅទាំងមិនអស់ចិត្ត…

ព្រៃវែងៈ សមត្ថកិច្ចបានប្រាប់ Post Newsថា នៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្មេងម្នាក់ក្នុងចំណោម ៤នាក់ បានស្លាប់បាត់បង់ជីវិតហើយ សូមរំឮកថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីរសៀល មានករណីអាដើមត្នោត យកទៅធ្វើផ្ទះ បណ្ដាលឲ្យរលំសង្កត់លើផ្ទះ និងមនុស្សរងរបួសធ្ងន់ស្រាល ស្ថិតក្បែរសាលាបឋមសិក្សាព្រៃបាស្រី ភូមិព្រៃបាស្រី ឃុំជៃកំពក ខេត្តព្រៃវែង។

ម្ចាស់ផ្ទះឈ្មោះ អង ដា ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិព្រៃបាស្រី ឃុំជៃកំពក បានជួលឈ្មោះ ថន ហ៊ាប ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាង៉ក ឃុំរំចេក ឲ្យមកអាដើមត្នោតនៅចំណុចកើតហេតុខាងលើ។ លុះពេលអាដាច់ ស្រាប់តែរលំលើខ្សែភ្លើង និងបាក់បង្គោល សង្កត់ត្រូវផ្ទះអ្នកជួលឲ្យអា ។

សម្ភារៈខូចខាត៖ ផ្ទះទំហំ ៤គុណ៦ សង់ពីឈើ ប្រក់ស័ង្កសី និងក្មេងសិស្សសាលាទៅលេងក្បែរនោះ រងរបួសធ្ងន់ស្រាល។

ជនរងគ្រោះរួមមាន៖
១/ឈ្មោះ ថុន សុផាត ភេទប្រុស អាយុ ១២ឆ្នាំ នៅភូមិទួលទ្រាឃុំរំចេក (របួសដៃស្តាំ)។
២/ឈ្មោះ ភា ណែត ភេទប្រុស អាយុ ៩ឆ្នាំ (ស្លាប់) នៅភូមិព្រៃបាស្រី ឃុំជៃកំពក (របួសបែកចំពីលើក្បាល ១កន្លែង)។
៣/ឈ្មោះ គង់ សីហាត ភេទប្រុស អាយុ ១០ឆ្នាំ នៅភូមិព្រៃបាស្រី ឃុំជៃកំពក (របួសបាក់កជើងឆ្វេង)។
៤/ឈ្មោះ ភាង ជីវ៉ា ភេទប្រុស អាយុ ១១ឆ្នាំ នៅភូមិព្រៃបាស្រី ឃុំជៃកំពក (របួសភ្លៅឆ្វេង)។

បច្ចុប្បន្នកុមាររងគ្រោះទាំង ៤នាក់ យកមកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកព្រះស្ដេច៕

មតិយោបល់