ព័ត៌មានជាតិ

ជនសង័្សយម្នាក់ឆ្លងពីខេត្តពោធិ៍សាត់ ចូលមកលួចម៉ូតូនៅខេត្តបាត់ដំបង ត្រូវជាប់អន្ទាក់នៅស្រុកមោងឫស្សី

បាត់ដំបងៈ នៅយប់ថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២៣ និង២០នាទី នៅក្នុងលំនៅរបស់ឈ្មោះ តាត ណែម ភេទប្រុស អាយុ ៤៦ ឆ្នាំ ស្ថិតក្នុងក្រុមទី២៣ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនសង័្សយបានធ្វើសកម្មភាព ចូលលួចយកម៉ូតូរបស់ជនងគ្រោះ ដែលទុក នៅខាងក្រោមផ្ទះ ។

ក្នុងពេលកំពុងធ្វើសកម្មភាពលួច យកបានម៉ូតូមួយគ្រឿងហើយ ជនសង័្សយបានយកម៉ូតូទៅទុកនៅលើផ្លូវថ្នល់ចម្ងាយ ប្រមាណ១០០ម៉ែត្រពីផ្ទះជនរងគ្រោះ ហើយជនសង័្សយបានចូលមកលួចយកម៉ូតូមួយគ្រឿងទៀត ក៏ប៉ុន្តែក្នុងពេលចូល មកធ្វើសកម្មភាពម្តងទៀតនេះ ត្រូវជនរងគ្រោះជាម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនទាន់ ហើយស្រែកឆោឡោ ផ្អើលអ្នកជិតខាង រួចរួមគ្នាដេញប្រផាប់ចាប់ពភីង រហូតឃាត់ខ្លួនបានជនសង័្សយម្នាក់ រួមទាំងម៉ូតូនោះផង ។

ភ្លាមៗជនរងគ្រោះបានរាយការណ៍ពីករណីនេះ ដល់សមត្ថកិច្ចនគរបាល ហើយសមត្ថកិច្ចបានចុះ ទៅដល់ចំណុចកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

ជនសង័្សយឈ្មោះ ស៊ឹម ហ៊ាង ហៅត្រដក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ កណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

វត្ថុតាងដកហូតមាន៖ -ម៉ូតូម៉ាកវេវអាល់ហ្វាស៊េរីឆ្នាំ២០២០ ពណ៌ខៀវ គ្មានស្លាកលេខ ។ -ម៉ូតូម៉ាកហុងដាទ្រីម សេ១២៥ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ស្លាកលេខបាត់ដំបង 1A O-7495

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា សកម្មភាព លួចយកទ្រព្យសម្បត្តិនេះ មុខសញ្ញាអាចមានគ្នា លើសពីម្នាក់នេះ តែក្នុងពេលសាកសួរជនសង័្សយ ខាងលើបានបដិសេធថាមិនមានបក្ខពួក ផ្សេងទៀតទេ គឺគេធ្វើសកម្មភាពតែម្នាក់ឯងលួចយកម៉ូតូចំនួន០២គ្រឿង ។

អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ សមត្ថកិច្ចនគរបាល ស្រុកបានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់បាន ប្រើប្រាស់ជាធម្មតា ៕

មតិយោបល់