ព័ត៌មានជាតិ

កូវីដ-១៩៖ កូរ៉េខាងត្បូង កាត់បន្ថយចន្លោះពេលចាក់វ៉ាក់សាំងដូសជំរុញ សម្រាប់មនុស្សចាស់

(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃពុនេះ បានប្រកាសពីផែនការកាត់បន្ថយចន្លោះពេលនៃការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ ពី៦ខែ មកនៅត្រឹម ៤ខែ វិញ សម្រាប់មនុស្សមានវ័យចំណាស់ ខណ:កំពុងប្រឹងប្រែងទប់ស្កាត់កុំឱ្យមានករណីមានជំងឺធ្ងន់ធ្ងរ។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង (KDCA) ចន្លោះពេលចាក់វ៉ាក់សាំងដូសជំរុញ នឹងត្រូវកាត់បន្ថយពី៦ខែ មកនៅត្រឹម ៦ខែសម្រាប់មនុស្សចាស់, អ្នកដែលរស់នៅ ឬធ្វើការនៅតាមមណ្ឌលថែទាំមនុស្សចាស់ និងជនងាយរងគ្រោះផ្សេងទៀត។ ចំណែកឯ ក្រុមមនុស្សមានវ័យ ៥០ឆ្នាំ, ទាហាន, ប៉ូលិស រួមទាំងក្រុមអ្នកពន្លត់អគ្គិភ័យអាចទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ក្នុងរយ:ពេល៥ខែ បន្ទាប់ពីពួកគេចាក់ វ៉ាក់សាំងដូសទី២។

កូរ៉េខាងត្បូងដែលបច្ចុប្បន្នកំពុងបន្ធូរបន្ថយវិធានាការរឹតត្បិត នៅក្រោមផែនការរៀនរស់នៅជាមួយ COVID-19 សម្រេចបានការចាក់វ៉ាក់សាំងបង្ការលើ
ប្រជាជនពេញវ័យច្រើនជាង ៩០ភាគរយ។ ប៉ុន្តែ ក្នុងពេលជាមួយគ្នាករណីឆ្លងនៅក្នុងចំណោមអ្នកដែលបានទទួលការវ៉ាក់សាំងបង្ការទាំងនេះ ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ ជាពិសេសគឺក្រុមមនុស្សចាស់៕

ប្រភព៖ Reuters

មតិយោបល់