ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន០៣ខ្នង បណ្តាលឲ្យម្ចាស់របួសម្នាក់ និងបាត់បង់សម្ភារៈរាប់ពាន់ដុល្លារ

កំពង់ចាមៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១និង១០នាទី មានករណីអគ្គិភ័យ មួយបានកើតឡើង នៅត្រង់ ចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បណ្ដាលអោយឆេះរាលដាលចំនួន០៣ខ្នងផ្ទះ ។

ផ្ទះទី១-ជាផ្ទះដែលឆេះ ម្ចាស់ផ្ទះឈ្មោះ វ៉ន វឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ប្រពន្ធឈ្មោះ បឹង ពៅ ភេទស្រី អាយុ៥៤ឆ្នាំ ។ បណ្ដាលអោយបាត់បង់សម្ភារៈមានដូចជា៖ ផ្ទះ១ មានទំហំ ៧×១៣ ប្រក់ក្បឿង ជញ្ជាំងក្ដារ ។ ម៉ូតូ ០៣គ្រឿង (ម៉ាកហុងដា ២០១៨.សង់ហុងដាកូរ៉េ c១០០. ហុងដាវេវហាន់ហ្វា ) ។ ទឹកប្រាក់ បីពាន់ដុល្លារ (៣,០០០ដុល្លា) ។ មាស ៨ជីកន្លះ
។ សម្ភារៈប្រើប្រាស់មួយចំនួន ។

អគ្គិភ័យនេះបានបណ្ដាលអោយឆេះរាលដាល ដល់ផ្ទះទី២ និងផ្ទះទី៣ ដែលនៅក្បែរនោះបន្ថែមទៀត៖ ផ្ទះទី២-ម្ចាស់ផ្ទះឈ្មោះ ញឹក សាវ៉ុន ភេទស្រី អាយុ ៦៣ឆ្នាំ (ម៉េម៉ាយ) បណ្ដាលអោយបាត់បង់សម្ភារៈមានដូចជា៖ ផ្ទះ១ខ្នង មានទំហំ ៥×៦ ប្រក់ដែក ជញ្ជាំងក្ដារ ។ ប្រាក់រៀល កៅសិបម៉ឺនរៀល (៩០០,០០០រៀល) ។ អង្ក ១បេ ។ សម្ភារៈប្រើប្រាស់មួយចំនួន ។

ផ្ទះទី៣-ម្ចាស់ផ្ទះឈ្មោះ ស គុយលឹម ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ គឹម សុង ភេទស្រី អាយុ៦៤ឆ្នាំ បណ្ដាលអោយ រងរបួស និងបាត់បង់សម្ភារៈមានដូចជា៖ ផ្ទះ១មានទំហំ ៧×១៥ ប្រក់ក្បឿង ជញ្ជាំងក្ដារ ។ ម៉ូតូ ០៥គ្រឿង (ម៉ាកហុងដា ចំនួន០៣គ្រឿង.សង់ហុងដាកូរ៉េ c១០០ ចំនួន ០១គ្រឿង. ហុងដាវេវហាន់ហ្វា ចំនួន ០១គ្រឿង) ។ ទឹកប្រាក់ ប្រាំមួយពាន់ដុល្លា (៦,០០០ដុល្លា) ។ សម្ភារៈប្រើប្រាស់មួយចំនួន ។ បណ្ដាលអោយរងរបួសឈ្មោះ គឹម សុង ភេទស្រី របួសរលៀកត្រង់ខ្នង រលៀកដៃខាងស្ដាំ និងជើងខាងឆ្វេង ។ មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាឲ្យ បញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ក្នុងនោះរថយន្តអធិការដ្ឋានស្រុកកំពង់សៀមចំនួន ១គ្រឿង-រថយន្ដមកពី ស្រុកព្រៃឈរ ០១គ្រឿង -រថយន្ដមកពីស្រុកកងមាស ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ០៣គ្រឿង ប្រើបា្រស់ទឹកអស់ ១០រថយន្ដ ។

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ ស្នងការដោយប្រើប្រាស់ កម្លាំងបង្ការ និងពន្លត់អគ្គិភ័យដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម បូករួមទាំងកងអន្តរាគមន៍ស្រុក បានប្រតិបត្តិការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆេះគ្រោះអគ្គិភ័យនេះបាន ។ កម្លាំងសមត្ថកិច្ចបានពន្លត់អគ្គិភ័យ រលត់ជាស្ថាពរ ៕

មតិយោបល់