ព័ត៌មានជាតិ

រថយន្តប្រភេទកុងតឺន័រមួយគ្រឿង ខណៈកំពុងបើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០២ និង០០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ប្រភេទរថយន្តកុងតឺន័រមួយគ្រឿង ខណ:កំពុងតែបើកបរដោយសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើងតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ទីតាំងកើតហេតុ ស្ថិតនៅត្រង់ម្តុំស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានផលប៉ះពាល់ដល់អ្នកដទៃ ឬក៏ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណ: នោះឡើយ ។ ក្រោយពេលកើតហេតុ ម្ចាស់បានហៅរថយន្តមកស្ទូច យកទៅជួសជុលដោយខ្លួនឯង ។ សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបណ្តាលឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់អ្វីនោះទេ ៕

មតិយោបល់