ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន

កំពង់ឆ្នាំង: ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១និង៥០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀនអធិការស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថិតក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្រីចំនួន ០១នាក់។
១ ,ឈ្មោះ ម៉ាន ទីន ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្នភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង( រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសាររធាតុញៀន
២, ឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្នភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
៣, ឈ្មោះ អ៊ឹម ណែត ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(សមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។

ដកហូតវត្ថុតាង៖ ថ្នាំញៀនចំនួន ០៤កញ្ចប់,ទូរសព្ទ ០២គ្រឿង , ម៉ូតូចំនួន ០១គ្រឿង , ដាវចំនួន ០១ដើមសម្ភារ:វិចខ្ចប់ និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់