ព័ត៌មានជាតិ

(ព័ត៌មានបឋម) រថយន្ត៤គ្រឿង បុកបន្តកន្ទុយគ្នា នៅសៀមរាប ស្លាប់ និងរបួសជាច្រើននាក់

សៀមរាបៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីរថយន្តបុកបន្តកន្ទុយគ្នា ៤គ្រឿង បណ្ដាលឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

https://youtu.be/_9yJ–k9jq0

មតិយោបល់