ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោងប្រហែល ១រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មានករណីជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច តែត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ឃាត់បានរួចបញ្ជូនបន្តទៅអធិការដ្ឋាននរបាលខណ្ឌចម្ការមន ចាត់ការតាមនីតិវិធី ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ៕

មតិយោបល់