ព័ត៌មានជាតិ

របួសធ្ងន់ទាំងសងខាងបន្ទាប់ពីម៉ូតូ ២គ្រឿង បើកបុកគ្នាយ៉ាងពេញទំហឹង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរស ២នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូធន់ធំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IX-0414 ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC-8634 កំពុងធ្វើដំណើរច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់សងខាងបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លឆមៗចំណែក ម៉ូតូរងការខូចខាតយ៉ាងដំណំទាំង ២គ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ នៃអធិការខណ្ឌពោធិ៍សែនជ័យចុះវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់