ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចម៉ូទ័របាន ត្រូវម្ចាស់ដាក់ពាក្យបណ្តឹងភ្លាមៗ សមត្ថកិច្ចឃាត់ខ្លួនបានភ្លែត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សែម រិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្នុងករណីលួចម៉ូទ័រកាត់ដែក ស្ថិតនៅក្នុងផ្ទះល្វែងភូមិ ត្រពាំងថ្លឹង០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជារបស់ជនរងគ្រោះឈ្មោះ អ៊ូច សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំផ្ទាល់ពីលោកម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាំងដកហូតរួមមាន៖ ម៉ូទ័រកាត់ដែកចំនួន០១គ្រឿង ,ម៉ូទ័រឆាបចំនួន០១គ្រឿង និងម៉ូទ័រ បាញ់ វ៉ិសចំនួន០២គ្រឿង ។

បច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្តិ៍កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ផ្នែកជំនាញ ដើម្បីចាត់ការបន្ត ៕

មតិយោបល់