ព័ត៌មានជាតិ

ម្ចាស់ចតរថយន្តភ្លេចដកសោរត្រូវជនសង្ស័យលួចបើក រត់គេចត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបានវិញ

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិត ស្រាល សហការ ជាមួយ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ បាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច ( រថយន្ត ) ០១ ករណី នៅ ថ្ងៃ ១៥ ខែធ្នូ ឆ្នាំ ២០២១ វេលា ម៉ោង ២០ និង ៤០ នាទី ត្រង់ ចំណុច ភូមិ ពុកឆ្មា ឃុំ អន្លង់ វិល ស្រុក សង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ច បាន ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ អឿ ន សា រិ ត ភេទ ប្រុស អាយុ ២២ ឆ្នាំ មាន ទីលំនៅ ភូមិ ព្រៃ ដំរី ឃុំ ព្រៃតូច ស្រុក មោងឫស្សី ខេត្តបាត់ដំបង យក មក ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ដើម្បី ធ្វើការ សាកសួរ ។ សមត្ថកិច្ច បាន ធ្វើការ ដកហូត រថយន្ត ០១ គ្រឿង ម៉ាក ហ៊ី យ៉ុ ន ដាយ Hyundai ធុន ធំ ពណ៌ ស – លឿង ស៊េរី ឆ្នាំ ២០០២ ពាក់ ស្លាក លេខ ភ្នំពេញ 3F-1578 ។

សូម ជម្រាប ជូន ថា ជនសង្ស័យ ខាងលើ បាន ធ្វើ សកម្មភាព ឡើង បើករថយន្ត ខាងលើ ដែល ទុក នៅ កន្លែង លើក ស្រូវ ដោយ មាន សោរ នៅ ទីនោះ ស្រាប់ ទើប បើក មក តែ ម្ដង ព្រោះ ជនសង្ស័យ ជា មនុស្ស បែក ថ្នាំ ញៀន និង រវើរវាយ បាន លួច យក រថយន្ត របស់ ជន រង គ្រោះ ១ នាក់ ឈ្មោះ ទូច ដា រ៉ា ភេទ ប្រុស អាយុ ២២ ឆ្នាំ មាន ទីលំនៅ ភូមិ ពោធិ៍ ស្វាយមីង ឃុំ អំពិល តា ពត ស្រុក អូរ រាំង ឪ ខេត្តកំពង់ចាម ជិះ មក ក្រុង បាត់ដំបង ។

ករណី នេះ ដោយ អនុវត្ត តាម យោបល់ ដឹកនាំ របស់ លោក ឧត្ដមសេនីយ៍ទោ សាត គឹ ម សាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង រួម នឹង យោបល់ លោក វរសេនីយ៍ឯក លឹ ម ពុ ទ្ធី ឡា ស្នងការ រង ផែន ការងារ នគរបាល ព្រហ្មទណ្ឌ និង ដោយ មានការ សម្របសម្រួល លើ នីតិវិធី ពី ឯកឧត្តម កែវ សុ ជាតិ ព្រះរាជ វ អាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង ផង នោះ លោក វរសេនីយ៍ឯក ឈឿ ង គឹ ម សុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន កសាង សំណុំរឿង បញ្ជូន ជនសង្ស័យ ខាងលើ ទៅ សាលាដំបូង ខេត្ត ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ។ ចំណែក រថយន្ត សមត្ថកិច្ច បាន ប្រគល់ ជូន ទៅ ម្ចាស់ វិញ ៕

 

 

មតិយោបល់