ព័ត៌មានជាតិ

ស្រវឹងស្រាចុះដកព្រលឹតលង់ទឹកស្លាប់

ប៉ៃលិនៈ បុរសម្នាក់ផឹកស្រាស្រវឹងដើរចុះទៅដកព្រលឹតក្នុងស្រះទឹកដែលមានជម្រៅ៣ម៉ែត្រ បណ្ដាលលង់ស្លាប់កាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្រះទឹកខាងក្រោយផ្ទះ ក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឈិន ព្រួញ អាយុ៥៥ឆ្នាំមុខរបរជាកម្មករ មានប្រពន្ធឈ្មោះ ប៉ាវ ហនអាយុ៥១ឆ្នាំមានកូនប្រុសស្រី៦នាក់ រស់នៅកន្លែងកើតហេតុខាងលើ។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុបុរសរងគ្រោះបានផឹកស្រាស្រវឹង ចុះទៅដកព្រលឹត ស្រាប់តែរអិលជើងធ្លាក់ចូលកណ្ដាលស្រះ លង់ស្លាប់តែម្ដង។ ក្រោយបាត់ប្តីយូរប្រពន្ធក៏ទៅហៅប្តីស្រាប់តែឃើញប្តីលង់ទឹកស្លាបាត់ទៅហើយក៏បានរាយការណ៍ជូនសមត្តកិច្ចត្រួតពិនិត្យ។

ក្រោយពិនិត្យជនរងគ្រោះពិតជាបានលង់ទឹកពិតប្រាកដមែន រួចក៏បានប្រគល់សពជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់