ព័ត៌មានជាតិ

រថយន្តបែនដឹកដីមួយគ្រឿង បើកបុកម៉ូតូឌ្រីមសង់ដឹកត្រី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៧និង៥០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ប្រភេទរថយន្តបែនដឹកដី មួយគ្រឿង បើកបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ដឹកត្រី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កហេតុ បើកបរធ្វើដំណើរតាមបណ្តោ យ ផ្លូវលេខ២១៧ ខណៈកំពុងតែបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមបើកបរដោយបុរស ម្នាក់ បណ្តាលឲ្យភាគីខាងម៉ូតូដួលរងរបួសធ្ងន់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តមន្ទីរពេទ្យឯកជនមួយកន្លែងមកដឹក យកទៅសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកកំពឹស បានចុះមកធ្វើការពិនិត្យវាស់វែងនិងធ្វើ កំណត់ហេតុ ។ បន្ទាប់មកសមត្ថកិច្ច បានឲ្យមានតំណាងភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែង កើតហេតុ ។ បើដោះស្រាយគ្នាមិនត្រូវនោះទេ កម្លាំងសមត្ថកិច្ចនឹងវាស់វែង យកវត្ថុតាងទាំងពីរគ្រឿងនោះ ទៅរក្សាទុកជា បណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាល ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀត ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹង ច្បាស់ខាងណាជាអ្នកខុសនោះទេ ។ ព្រោះករណីនេះ ជាព័ត៌មានបឋមតែប៉ុណ្ណោះ មិនទាន់មានប្រភពបញ្ជាក់ពីសមត្ថកិច្ច ច្បាស់លាស់នោះទេ ថាខាងណាជាអ្នកខុស ៕

មតិយោបល់