កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២១ករណីអំពើលួច (ទូរសព្ទដៃ)ចំណុចមុខផ្ទះជនរងគ្រោះភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស៊ិន ឌីណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរលក់ដូរ។
ជនសង្ស័យឈ្មោះលន់ វ៉ាលីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ទូរសព្ទដៃ១គ្រឿងម៉ាកOPPO11ពណ៌ទឹកប្រាក់លាយស្វាយ(របស់ជនរងគ្រោះ)។
នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានអូសម៉ូតូចេញពីក្នុងផ្ទះយកមកទុកនៅមុខផ្ទះដោយបានទុកទូរសព្ទ១គ្រឿងម៉ាកOPPO F11Proពណ៌ទឹកប្រាក់លាយស្វាយនៅក្នុងឃ្លុបម៉ូតូខាងមុខរួចហេីយដេីរទៅចាក់សោរទ្វារផ្ទះដេីម្បីទៅលេងផ្ទះបងប្អូន ពេលដែលជនរងគ្រោះកំពុងតែចាក់សោរទ្វារផ្ទះ ពេលនោះស្រាប់តែជនសង្ស័យបានដេីរមកលួចយកទូរស័ព្ទ ហេីយរត់គេចខ្លួនតែត្រូវជនរងគ្រោះឃេីញទាន់ស្រែកថា:ចោរៗ ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាដេញចាប់ឃាត់ខ្លួនបានរួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចយកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់