ឧត្តរមានជ័យ៖មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមបណ្តាលស្រុកនៅក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សព្វថ្ងៃនេះករណីល្បែងកន្ទុយលេខខុសច្បាប់កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនិងយ៉ាងអនាធិបតេយ្យរីកដូចផ្សិតតែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថមិនបង្ក្រាបដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗនៅក្នុងខេត្ត ស្រុកដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើគោលនយោបាយភូមិ ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាលហើយតាមមើល។តាមប្រភពព័ត៌មាននៅខេត្តឧត្តរមានជ័យ នេះជាករណីបើកលេងល្បែងស៊ី សងកន្ទុយលេខដោយសារតែមានការឃុប ឃិតគ្នាជាមួយនិងសមត្ថកិច្ចប៉ូលិសនិងសមត្ថកិច្ចអាវុធហត្ថបានល្បែងលេងយ៉ាងនេះ ករណីបើកឲ្យលេងល្បែងកន្ទុយលេខនៅខេត្តឧត្តរមានជ័យ ខាងលើនេះគេពុំដែលឃើញសមត្ថកិច្ចចុះធ្វើការបង្ក្រាបចំពោះមេក្លោងធំៗម្តងណាឡើយព្រោះដោយសារមានការត្រូវរ៉ូវគ្នាទូទាំងខេត្តឧត្តរមានជ័យអស់ហើយ។ប្រជាពលរដ្ឋដែលរស់នៅខេត្តឧត្តរមានជ័យ បានសង្កេតឃើញថា ការចុះបង្ក្រាបបទល្មើសខុសច្បាប់តាមបណ្តាលខេត្ត ស្រុកសមត្ថកិច្ចបានអនុវត្តតាមគោលនយោបាយភូមិ ឃុំមានសុវត្តិភាពដែលប្រមុខរាជរដ្ឋាភិបាលដាក់អោយស្ទើទាំងស្រុងរួចហើយចម្លែកតែខេត្តឧត្តរមានជ័យនេះ បីដូចជាធ្វើមិនដឹងមិនឃើញចំពោះបទល្មើសដែលកើតឡើងនេះ ទាល់តែសោះឬមួយជាឆ្នាំងបាយរបស់សមត្ថកិច្ច ហើយសំខាន់បំផុតនោះគឺស្រុកអន្លង់វែង ដែលមានឈ្មោះវិនភេទស្រីលក់កន្ទុយលេខនៅផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មរង្វង់មូល ទល់មុខការ៉ាសាំង(ខៀវ ឧត្តម)ទី២ឈ្មោះជឿន ភេទប្រុសលក់នៅផ្សារសេង ស៊ន់ទី៣ឈ្មោះភាព ភេទស្រីលក់នៅផ្សារសេង ស៊ន់ជួលផ្ទះអាទី ទី៤ឈ្មោះចែ ខួចលក់នៅមុខផ្ទះយាយគុយទាវទី៥លក់នៅផ្ទះសំណាក់សោភាទី៦ឈ្មោះតាវ៉ែនតាលក់ជាប់ផ្ទះសំណាក់ត្រពាំងប្រិយ៍ទី៧ឈ្មោះយ៉ា លក់នៅទឹកជុំ ហើយក៏មានអ្នកជិះម៉ូតូដើរលក់តាមផ្ទះទៀតផង។ជាមួយនិងសកម្មភាពទទួលកត់កន្ទុយលេខដ៏ច្រើននេះប្រជាពលរដ្ឋបានសម្តែងការភ័យខ្លាចព្រោះមានទីតាំងល្បែងច្រើនបណ្តាលឲ្យបទល្មើសកើតឡើងជាប្រចាំនិងជាច្រើនករណីមានទាំងចោរលួច ចោរឆក់ ចោរប្លន់ជាដើមដែលកំពុងអង្រួនស្រុកអន្លង់វែងនិងក្នុងខេត្តឧត្តរមានជ័យនោះ៕
ព័ត៌មានជាតិ
មតិយោបល់