ព័ត៌មានជាតិ

សមរភូមិលើគ្រែ មិនមែនគិតតែខ្លួនឯង ហើយទុកគេចោលនោះទេ!

ទាក់ទងនឹងចំណងជើងដែលសរសេរថា «គិតតែខ្លួនឯង» នេះគឺចង់សំដៅទៅលើការឈានដល់ចំណុចកំពូលនៃការរួមភេទ។ តើអ្នកមានដឹងថា អារម្មណ៍នេះមានលក្ខណ:បែបណាដែរឬទេ? ប៉ុន្តែយើងអាចនិយាយបានថា មនុស្សគ្រប់គ្នាដែលស្ថិតក្នុងវ័យកណ្តាលនឹងប្រាប់ថា ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ គឺជាអារម្មណ៍សប្បាយចិត្តខ្លាំងក្លាបំផុតមួយដែលកើតឡងក្រោយពីរួមភេទរួច។

ពិតណាស់ សម្រាប់មនុស្សប្រុស រឿងដំបូងដែលគួរតែចងចាំក្នុងចិត្ត គឺថាការរួមភេទធ្វើឲ្យពួកគេមានអារម្មណ៍អស្ចារ្យបាននៅពេលដែលពួកគេទទួលបានអារម្មណ៍ឈានដល់ចំណុចកំពូល។ ចំពោះស្ត្រីវិញ ពួកគេគិតថា ការរួមភេទគឺជាការបង្កើតនូវអារម្មណស្និទ្ធស្នាលរវាងមនុស្សប្រុស និងមនុស្សស្រីកាន់តែស្អិតរមួត។ ហេតុនេះ ស្រ្តីភាគច្រើនតែងពន្យល់ពីហេុតផលដែលថា ដៃគូរបស់នាងហាក់បីដូចជាមិនចូលចិត្តប្រើវិធីបរបោសអង្អែលច្រើនដូចនាងនោះទេ។

ម្យ៉ាងវិញទៀត មនុស្សប្រុសបែរជាចូលចិត្តសាងកំហុសដដែលៗ និងមើលរំលងការបរបោសអង្អែលនេះជានិច្ច ព្រមទាំងចូលចិត្តវាយសម្រុករកតែចំណុចចុងក្រោយនៃការរួមភេទ និងទទួលបានការឈានដល់ចំណុចកំពូលតែឯងរហូតតែម្តង។

បញ្ហាដ៏សំខាន់នោះគឺថា តើមានសម្ពាធខ្លាំងប៉ុណ្ណាដេលបុរសអាចដឹងនៅពេលប្រព្រឹត្តិប្រតិបត្តិការសមរភូមិលើគ្រែនោះ។ ដូច្នេះហើយ ក្នុងនាមមនុស្សប្រុស យើងគួរតែធ្វើយ៉ាងណាផ្តល់ការសប្បាយដល់ខាងស្រីឲ្យបានច្រើនផង និងធ្វើយ៉ាងណាឲ្យរយ:ពេលនៃការរួមដំណេកនេះយូរជាងមុន។ យ៉ាងណាមិញ យកល្អអ្នកគួរតែផ្តល់ពេលពេលារួមភេទនេះយូរចាប់ពី ៣០ ទៅ៤០ នាទីទៅចាំដល់ទីបញ្ចប់ក៏បានដែរ។

មតិយោបល់