ព័ត៌មានជាតិ

Update៖ សុទ្ធតែក្មេងៗប្រុសស្រស់សង្ហា ជាមិត្តភក្ដិនឹងគ្នា ជួបគ្រោះថ្នាក់ត្រូវរថយន្ត TUNDRA បើកបុកម៉ូតូ ស្លាប់ ៦នាក់ រងរបួសធ្ងន់ ២នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក រវាង រថយន្ត នឹងម៉ូតូ ៤គ្រឿង បណ្តាលឲ្យស្លាប់ ៦នាក់ភេទប្រុស ម៉ូតូខូចខាតធ្ងន់ ០៤គ្រឿង រថយន្តខូចធ្ងន់ ១គ្រឿង អ្នកបើករថយន្តបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១
វេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រ ស្ថិតលើផ្លូលេខ១១០ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត ០១គ្រឿងម៉ាក TUNDRA ពណ៌ក្រហម ប្រភេទដឹកទំនិញធុនតូច ស្លាកលេខ ភ្នំពេញ 2BM-4386 បើកបរដោយឈ្មោះ លី ចំណាន ហៅឌុន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញស្អាង។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូចំនួន ៤គ្រឿង ដែលមានទិសដៅផ្ទុយគ្នា៖
១/ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខកណ្តាល 1AB-9316 បើកបរដោយឈ្មោះ រស់ ប៊ុនលី ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ ឈ្មោះ វ៉ាត ផានិត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២/ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល 1AF-5692 បើកបរដោយឈ្មោះ ផុន ភារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ឈ្មោះ ព្រំ មេសា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។
៣/ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល 1Y-5923 បើកបរដោយឈ្មោះ សឿន មាន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមម្នាក់ឈ្មោះ បូ ប្រូវីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វយ ខត្តកណ្តាល ស្លាប់ទាំង០៦នាក់ខាងលើនេះ និងម៉ូតូទី៤ ម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1DD-7096 បើកបរដោយ សុខ បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មីជាមួយគ្នា របួសធ្ងន់ទាំង ២នាក់ ត្រូវគ្រួសារយកទៅព្យាបាលនៅភ្នំពេញ។

ក្រោយពីកើតហេតុអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកម៉ូតូខូចធ្ងន់ ០៤គ្រឿង និងរថយន្តខូចធ្ងន់ ០១គ្រឿង បានយកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សន្និដ្ឋាន៖ អ្នកបើកបររថយន្តធ្វេសប្រហែលមិនប្រុងប្រយ័ត្ន មានល្បឿនលឿនមិនប្រកាន់ស្តាំ៕

មតិយោបល់