យោងតាមផេករបស់Phnom Penh Gendarmerie បានឲ្យដឹងថានាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)៕
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2021/12/postnews.com.kh.2021-12-21_00-10-47.jpg?fit=1080%2C810&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2021/12/postnews.com.kh.2021-12-21_00-10-54.jpg?fit=1080%2C810&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2021/12/postnews.com.kh.2021-12-21_00-10-58.jpg?fit=1080%2C810&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2021/12/postnews.com.kh.2021-12-21_00-11-03.jpg?fit=1080%2C810&ssl=1)
មតិយោបល់