កំពង់ធំៈ នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ ២០២០ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ម្ចាស់ផ្ទះឈ្មោះ នូ យ៉ា ភេទស្រី អាយុ ៧៥ឆ្នាំ។
មូលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសភ្លើងចង្រ្កាន។
ប្រភេទសំណង់ផ្ទះទំហំ០៦ម៉ែត្រx០៨ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្តារ ដំបូលប្រក់ប្រូស៊ីម៉ង់
ខូចខាត៖
-ឆេះផ្ទះមួយខ្នងទាំងស្រុង
-ប្រាក់រៀលចំនួន៤០០,០០០រៀល
-គ្រែឈើចំនួន ០៣គ្រឿង
-ទូដាក់អីវ៉ាន់ចំនួន ០១គ្រឿង
-សម្ភារ:ក្នុងផ្ទះមួយចំនួនទៀត។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើ និង០៤ម៉ែត្រគុប រលត់ទាំងស្រុងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាងឡើយ។
មានកម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន ៣៥នាក់ ដឹកនាំដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក៕
មតិយោបល់