ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់បន្ទប់ជួលលួចកុំព្យូទ័រ ស្ថិតនៅចំណុចភូមិត្រពាំងថ្លឹង០២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ គី បូរ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ជនសង្ស័យឈ្មោះ ឌី បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។
សម្ភារៈដកហូត៖ កុំព្យូទ័រ ចំនួន០១គ្រឿង និងម៉ាស៊ីនថតចម្លង ចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់