ព័ត៌មានជាតិ

កំលាំងជំនាញព្រហ្មទណ្ឌខេត្ត ស្រាវជ្រាវបង្រ្កាបករណីលួចនិងកាច់បំបែកសោរកម៉ូតូ រួមទាំងទទួលផលចោរកម្ម

ព្រះសីហនុ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទី ដោយមានការដឹកនាំបញ្ជារជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ថា ខ្លួនបានបាត់ម៉ូតូ ១គ្រឿង ZOOMER X ឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខព្រះសីហនុ 1G-6945 ដែលចតទុកនៅមុខបន្ទប់ជួល ស្ថិតនៅ ក្រុមទី១៩ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ភេទប្រុស ជនជាតិខ្មែរ ជាបន្តបន្ទាប់ ក្នុងនោះមានជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធនឹងករណី លួចកាច់បំបែកសោរកម៉ូតូចំណែក២នាក់ទៀត ពាក់ព័ន្ធនឹង ករណី ទទួលផលចោរកម្ម ។ ជនរងគ្រោះឈ្មោះ សៀង ចាន់ដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារបាត់បង់៖
ម៉ូតូ១គ្រឿង ម៉ាក ZOOMER X ស៊េរីឆ្នាំ២០១៨ ពណ៌ស្វាយ លេខតួ 5009840 លេខម៉ាស៊ីន 5009840 ពាក់ស្លាកលេខព្រះសីហនុ 1G-6945 ។

ជនសង្ស័យពាក់ព័ន្ធនឹងករណីលួចកាច់បំបែកសោរកម៉ូតូចំនួន៦នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សុង វិច្ឆិកា ហៅ អឿន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ហាក់ វិទូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ យ៉ាវ ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅ មិនពិតប្រាកដ ។
៤-ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
៥-ឈ្មោះ ម៉ូង ឡុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
៦-ឈ្មោះ ឈឿន ពិទូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។

ជនសង្ស័យពាក់ព័ន្ធនឹងករណី ទទួលផលចោរកម្ម ចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ រឿន ពៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ រឿន បូរ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារវត្ថុតាងចាប់យកបាន៖
-ម៉ូតូចំនួន៦គ្រឿង ម៉ាក ZOOMER X ៤គ្រឿង, ម៉ាក HONDA ICON ១គ្រឿង និង SUZUKI MIO ១គ្រឿង ។
-ស្លាកលេខម៉ូតូ ចំនួន១២ សន្លឹក ។
-កញ្ចក់ម៉ូតូ១គូ ។
-កាងម៉ូតូ១ ។

ករណីខាងលើស្នងការដ្ឋាននគរបាលខេត្តសូមជូនព័ត៌មានដល់ជនរងគ្រោះដែលបាត់ម៉ូតូ រួសរាន់មកពិនិត្យម៉ូតូដែលសមត្ថកិច្ចដកហូតបាននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ៕

 

មតិយោបល់