ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅវាលស្រែសង្ស័យយកកាំបិតកែច្នៃអារ​.កសម្លាប់ខ្លួនឯង

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចវាលស្រែ ភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង មានករណីប្រទះឃើញសាកសពដេកស្លាប់ដោយមានស្នាមរបួសបំពង់ក ក្រោយទទួលបានដំណឹងភ្លាមកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់អត្តសញ្ញាណរបស់សពមានឈ្មោះ វ៉ិត រក្សា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

តាមការវាយតំលៃ និងសន្និដ្ឋានជំហានដំបូងរបស់កម្លាំងសមត្ថកិច្ចជំនាញអាចបញ្ជាក់បានថា សាកសពជនរងគ្រោះខាងលើឈ្មោះ វ៉ិត រក្សា បានធ្វើអត្តឃាតខ្លួនឯងដោយប្រើប្រាស់កាំបិតកែច្នៃអារកសម្លាប់ខ្លួនឯងនៅចំនុចកើតហេតុខាងលើ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់