ព័ត៌មានជាតិ

រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យមនុស្ស៣នាក់របួស នៅស្រុកកំពង់សីលា

ព្រះសីហុៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១និង១០នាទី នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែតលេខ១៣២-១៣៣ ស្ថិតនៅភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្ត១គ្រឿងម៉ាក INTERNATIONALពណ៌សលឿងបៃតង ពាក់ស្លាកលេខ ភ្នំពេញ3C 8325 សណ្តោងរឺម៉កដឹកប្រេងពាក់ស្លាកលេខ ភ្នំពេញ4A 3008 អ្នកបើកបរឈ្មោះ សុះ វុទ្ធា ភេទប្រុស ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត បើកក្នុងទិសដៅពីព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគូថរថយន្ត១គ្រឿងម៉ាកLEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH 1214 អ្នកបើកបរឈ្មោះ រី ឌីវ៉ែន ភេទប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី ក្នុងទិសដៅស្របគ្នា ហើយក៏ចូលទៅបុករថយន្ត១គ្រឿងទៀតម៉ាកFUSO ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខ.ភ.ម02 4.1462 សណ្តោងរឺម៉កក្នុងទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះជឹម ប៊ុនថាភេទប្រុស ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិព្រៃស្តុក ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយក៏មានរថយន្ត១គ្រឿងទៀតម៉ាកLEXUS470 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2L 7521បើកបរដោយឈ្មោះអុំ ម៉ន ភេទប្រុស ជនជាតិខ្មែរ អាយុ៤៦ឆ្នាំ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ចូលទៅបុកពីក្រោយរថយន្តFUSO ក្នុងទិសដៅស្របគ្នា។
ហេតុការណ៍ខាងលើនេះបណ្តាលអោយខូចខាតរថយន្តចំនួន០៤គ្រឿង និងរងរបួសមនុស្សចំនួន០៣នាក់ប្រុស(ធ្ងន់១ ស្រាល២) បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗ៕

 

មតិយោបល់