ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ១៤នាក់ករណីបង្ក្រាបក្រុមល្បែងស៊ីសង “អាប៉ោង ” នៅស្រុកសំរោងទង

កំពង់ស្ពឺ: ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២និង២៥ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងមួយក ន្លែង ស្ថិតនៅក្នុងព្រៃជាប់ជើងភ្នំខាងត្បូងភូមិម្កាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់មនុស្សចំនួន ១ ៤ នាក់ ស្រី ៦នាក់ ក្នុងរង្វង់ប្រតិបត្ដិការ ដោយសមត្ថកិ ច្ច ធ្វើ ការ ចាប់យកនិងដកហូតសម្ភារ:ភស្ដុតាង រួមមាន៖
– មេអាប៉ោង ៤ គ្រាប់
– ចានបាញ់អាប៉ោង ១
– ផ្តិល ១
– កម្រាលក្រាល ១
-ម៉ូតូ ៤ គ្រឿង និងប្រាក់រៀលមួយចំនួន។

លោក ឃុត សុផល អធិការស្រុកសំ រោ ងទង បានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានឃ្លាំនិងស៊េីបរយ:ពេលជាយូរមកហេីយ ប៉ុន្តែ កិច្ច ប្រតិបត្ដិការ មិនអំណោយផល ទេីបតែថៃ្ងនេះ កម្លាំងនគរបាល បានឈានដល់ការក្របួចបានទាំងសំបុក ជា ទូទៅ អ្នកបេីកអនុញ្ញត្ដផ្ដល់ទីតាំងឲ្យមានការ លេងល្បែង គឺតែងមានបណ្ដាញចាំឃ្លាំមេីល និងយកព័ត៌មានអំពីសមត្ថកិច្ចមូលដ្ឋាន ដោយបានការ ចង្អុល ណែនាំ ពីរលោក ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កំពង់ស្ពឺ វិធានកា រចំពោះមុខគឺ រត់មិនរួច។

បច្ចុប្បន្ន សមត្ថកិច្ច នគរបាល បាននាំយកមកអធិការដ្ឋាននគបាលស្រុក ដេីម្បី សាកសួរបំពេញនីតិវិធីនិង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចំណាត់ការ តាមនិតិវីធី៕

 

មតិយោបល់