ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើងដោយខ្លួនឯង ខណ:ពេលដែលកំពុងបើក ស្រាប់តែរេចង្កូតឡើងលើទ្រូងផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងតែម្ដង ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦និង ៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្ត ប្រភេទកូរ៉េខាងលើ ពាក់ស្លាកលេខព្រៃវែង 3A-0448 ដឹកឥដ្ឋពេញឡានតែម្ដង ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ សង្ស័យតែអ្នកបើកបរងងុយដេកទើបរេចង្កូត បណ្ដាលឱ្យឡើងលើសួនពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងតែម្ដង ។
សំណាងហេតុការណ៍ខាងលើ មិនបង្កឲ្យមានការខូចខាត ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ដូចជាអ្នកដទៃឡើយគ្រាន់តែ រងការខូចខាតតែសម្ភារៈ របស់ខ្លួនឯងតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាអាជ្ញាធរ បានចុះដល់ទីតាំងកន្លែងកើតហេតុ ឲ្យម្ចាស់រថយន្តស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង ៕





មតិយោបល់