ព័ត៌មានជាតិ

កម្លាំងជំនាញព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចគាស់ទម្លុះទម្លាយលួចសម្ភារៈ

ភ្នំពេញ: នៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១និង ១០នាទីរំលងអាធ្រាត្រ កម្លាំងជំនាញព្រហ្មទណ្ឌ បានធ្វើការឃាត់ ខ្លួនជនសង្ស័យម្នាក់ពីបទ៖ លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចសម្ភារ:) នៅចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ៣៣៤ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ជា រតនា ហៅឆើត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ (ប្រើប្រាស់ថ្នាំញៀន) ។

វត្ថុតាងចាប់យក៖ ម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿង,ទ្វារឈើចំនួន០១,ខ្សែភ្លើងមួយចំនួន, សម្ភារ:ធ្វើសកម្មភាពមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួនបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់