ព័ត៌មានជាតិ

មន្រ្តីជំនាញបន្តរកឃើញ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង ១០០គីឡូក្រាមស្ថិតក្នុងខេត្តចំនួន ៣

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានី ខេត្តចំនួន ៣ គឺខេត្តស្វាយរៀង ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ បានបន្តតួនាទីភារកិច្ចរបស់ខ្លួន ចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់ចរាចរលក់នៅលើទីផ្សារ ស្ថិតក្នុងខេត្តរបស់ខ្លួន ដូចជាផ្សារពោធិ៍តាហោ ក្នុងខេត្តស្វាយរៀង ផ្សារច្បារអំពៅ ក្នុងរាជធានីភ្នំពេញ និងស្រុកចម្ការលើខេត្តកំពង់ចាម។
គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីធានាការពារនូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយ:ការទប់ស្កាត់ទំនិញមិនមានភាពអនុលោម ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១០៣.៤២គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍លើម្ចាស់ទំនិញផងដែរ៕

មតិយោបល់