ភ្នំពេញៈ ជនសង្ស័យដែលជាចោរជំខាញខាងឆក់ជនបរទេសនោះ នៅយប់ថ្ងៃទី១៩ ខែសីហានេះ ត្រូវអស់លក្ខណ៍បន្ទាប់ពីឆក់ជនបរទេសម្នាក់កំពុងជិះម៉ូតូ និងថែមទាំងត្រូវប្រជាពលរដ្ឋចាប់បានវាយឡើងទ្រោមខ្លួនបន្ថែមទៀត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ១០យប់ ថ្ងៃសុក្រ ទី១៩ ខែសីហានេះ នៅត្រង់ចំណុចផ្លូវលេខ៦៣ ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមចម្លើយសារភាពរបស់ក្រុមចោរទាំងពីរនាក់នេះ គឺក្រុមគេបានធ្វើសកម្មភាពឆក់នេះចំនួន ០៥ដងរួចមកហើយ បានសម្រេចទាំងអស់ ហើយឆក់តែជនបរទេសប៉ុណ្ណោះ ប៉ុន្តែព្រះមិនជួយលើកទី៦នេះ ក៏ត្រូវប្រជាជលរដ្ឋចាប់បាន វាយទ្រោមខ្លួនតែម្តង៕
មតិយោបល់