ភ្នំពេញៈ ក្រុមជនសង្ស័យ ២នាក់ ឡើងផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនទាន់បានសម្រេចផង ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ចោមចៅទី៣ ប្រទះជួបឃាត់ខ្លួន ដកហូតបានដាវមួយដើម ម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ វ៉ាន់ រតនៈ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ ទី២ ឈ្មោះ គឹម សុខឡេង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
សមត្ថកិច្ចដកហូតបានដាវ១ដើម ម៉ូតូមួយគ្រឿង ម៉ាក zoomer មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1N-2534 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ខណៈដែលកម្លាំងល្បាត នៅវេលាទៀបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ប្រទះជួបជនសង្ស័យរត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋ សង្ស័យហៅឃាត់សាកសួរ ទើបដឹងថា ជនសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិ មានទាំងដាវមួយដើមផង ក៏ឃាត់ខ្លួន នាំទៅសាកសួរនៅប៉ុស្តិ៍ កសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ អនុវត្តន៍បន្តតាមនីតិវិធី ៕



មតិយោបល់