ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង ៥និង០៣នាទីល្ងាច កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាកានបានចុះស្រាវជ្រាវរកជនសង្ស័យដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដោយបានជិះម៉ូតូបុកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដែលកំពុងជិះម៉ូតូចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅចំណុចប្រឡាយធំផ្លូវមាន់ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រកបាកាន។
កាលពីយប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ វេលាម៉ោង៩និង១០នាទី បណ្តាលឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះចំនួន០២នាក់រងរបួសធ្ងន់៖ ១- លោកអនុសេនីយ៍ឯក យូ សាម៉េត ភេទប្រុស អាយុ ៥៤ឆ្នាំ ឋានៈនាយរងប៉ុស្តិ៍ស្នាមព្រះ រស់នៅភូមិស្នាមព្រះ ឃុំស្នាមព្រះ ( របួសបែកថ្ងាស់ខាងស្តាំនឹងរបួសក្បាលជង្គង់ ហើយត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរសម្រាកព្យាបាលជម្ងឺទូទៅ មុត សារុន ខេត្តពោធិ៍សាត់។២- លោកអនុសេនីយ៍ឯក នួន ពេជ្រ ភេទប្រុស អាយុ ៥៣ឆ្នាំ ឋានៈមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ(បាក់កជើង ជង្គង់និងបែកក្បាលពីក្រោយ) ត្រូវបានបញ្ជូនទៅ ព្យាបាលរបួសនៅមន្ទីរសម្រាកព្យាបាលឯកជនខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញយើង បានចុះស្រាវជ្រាវជាបន្ទាន់បន្ទាប់ពីមានហេតុការណ៍កើតឡើង ជាលទ្ធផលកម្លាំងជំនាញយើងបានឃាត់ខ្លួនជនសង្ស័យឈ្មោះសុំ ពុទ្ធ ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិកណ្ដឹងមាសឃុំត្រពាំងជងស្រុកបាកាន ហើយបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជាឯកឧត្តមកូយ កាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

មតិយោបល់