ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបើករេទៅបុកម៉ូតូ ២គ្រឿង របួសធ្ងន់ស្រាលបុរស ៣នាក់

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើករេទៅបុកម៉ូតូពីរគ្រឿងរងការខូចខាត របួសធ្ងន់ម្នាក់ស្រាលមនុស្ស ២នាក់
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅខាងលិចស្ពានព្រែកព្នៅ ចំណុចមុខស្ថានីយ៍ប្រេងឥន្ធន: ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8584 អ្នកបើកបរបានរត់គេចខ្លួនបាត់។
ម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ២គ្រឿង ក្នុងនោះមួយគ្រឿងជិះដោយបុរសម្នាក់រងរបួសស្រាល និងមួយគ្រឿងទៀតជិះពីរនាក់ឌុបគ្នារបួសបាក់ជើងម្នាក់ និងស្រាលម្នាក់។

តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូទាំងពីរគ្រឿង និងរថយន្តខាងលើ បើកក្នុងទិសដៅស្របគ្នា ពីលិចទៅកើតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ដោយម៉ូតូទាំងពីរគ្រឿងបើកខាងមុខ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានជ្រុលទៅបុកម៉ូតូទាំងពីរគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងស្តាំម្នាក់ និងរបួសស្រាលពីរនាក់។ ភ្លាមៗ នោះអ្នកបើកបរ បានចុះពីរថយន្តរត់គេចខ្លួនបាត់ ចំពោះជនរងគ្រោះបាក់ជើង ត្រូវបានបញ្ជូនទៅមន្ទីពេទ្យឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ករណីនេះទៅការិយាល័យចរាចរាជធានីភ្នំពេញចាត់ការបន្ត៕

មតិយោបល់