ព័ត៌មានជាតិ

ជនសង្ស័យ១៥នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ត្រូវបានកម្លាំងជំនាញចុះបង្ក្រាប និងឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៥និង០៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក រឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់។

គោលដៅទី១៖ នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស សរុបចំនួន ១២នាក់ (ស្រី០៤នាក់) និងចាប់យកវត្ថុតាង: ក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់។

គោលដៅទី២៖ នៅចំណុចផ្ទះលក់ចាបហ៊ួយ ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស និងដកហូតថ្នាំញៀន ចំនួនៈ០៦កញ្ចប់។

គោលដៅទី៣៖ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឃាត់ជនសង្ស័យចំនួន០២នាក់ ភេទស្រី និងដកហូតវត្ថុតាង: ថ្នាំគ្រាប់សង្ស័យជាគ្រឿងញៀនចំនួន១៥០គ្រាប់ (ថ្នាំក្រវី)។

វត្ថុតាងដកហូតសរុប៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់តូច, ថ្នាំគ្រាប់សង្ស័យជាគ្រឿងញៀន ១៥០គ្រាប់(ក្រវី), ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០១
,រថយន្តចំនួន០២គ្រឿង ,ម៉ូតូចំនួន០២គ្រឿង ,ទូរស័ព្ទ ចំនួន០៨គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់